តើផ្លូវណានាំយើងទៅរកព្រះ?
ថ្ងៃមួយ ពេលដែលខ្ញុំកំពុងចាកចេញពីកន្លែងធ្វើការ កូនស្រីខ្ញុំបានផ្ញើសារមកទូរស័ព្ទខ្ញុំ ដើម្បីកុំឲ្យខ្ញុំបើកបរតាម ផ្លូវល្បឿនលឿន ព្រោះគេបានបិទផ្លូវនោះហើយ។ ខ្ញុំក៏បានព្យាយាមធ្វើដំណើរតាមផ្លូវផ្សេង ប៉ុន្តែ ពេលដែលខ្ញុំជួបការកកស្ទះចរាចរណ៍ ខ្ញុំក៏បានបោះបង់ការព្យាយាម។ ដូចនេះ ខ្ញុំក៏បានធ្វើដំណើរទៅផ្ទះយឺតជាងធម្មតា ដោយខ្ញុំបានបើកបរតាមទិសដៅបញ្ច្រាស ទៅកាន់កម្មវិធីប្រកួតកីឡា ដែលកូនស្រីរបស់ខ្ញុំបានចូលរួមប្រកួត។
ពេលដែលខ្ញុំមិនអាចរកផ្លូវផ្សេង ដើម្បីត្រឡប់ទៅផ្ទះវិញ ខ្ញុំក៏បានគិតដល់អ្នកដែលនិយាយថា ផ្លូវទាំងអស់សុទ្ធតែនាំទៅរកទំនាក់ទំនងដ៏អស់កល្បជាមួយព្រះ។ អ្នកខ្លះជឿថា ពួកគេអាចទៅដល់នគរស្ថានសួគ៌បាន ដោយទៅតាមផ្លូវនៃអំពើសប្បុរសធម៌ និងការប្រព្រឹត្តល្អ។ អ្នកខ្លះទៀតបានសម្រេចចិត្តជ្រើសរើសយកផ្លូវ នៃការអនុវត្តន៍តាមសាសនា។
ទោះជាយ៉ាងណាក៏ដោយ ការពឹងផ្អែកទៅលើផ្លូវនោះ នឹងនាំឲ្យពួកគេជួបផ្លូវទាល់។ មានផ្លូវតែមួយប៉ុណ្ណោះ ដែលយើងអាចធ្វើដំណើរ ទៅដល់ព្រះវត្តមានដ៏អស់កល្បរបស់ព្រះ។ ព្រះយេស៊ូវបានពន្យល់អំពីរឿងនេះថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ”(យ៉ូហាន ១៤:៦)។ កាលនោះ ព្រះអង្គបានមានបន្ទូលដូចនេះ ដើម្បីបើកសម្តែងថា ព្រះអង្គនឹងសុគត ដើម្បីបើកផ្លូវឲ្យយើង ចូលទៅដំណាក់របស់ព្រះវរបិតា ចូលទៅក្នុងព្រះវត្តមានព្រះអង្គ និងចូលក្នុងជីវិតពិត ដែលព្រះអង្គបានប្រទាន ក្នុងពេលសព្វថ្ងៃ និងអស់កល្បជានិច្ច។
ចូលយើងកុំទៅតាមផ្លូវទាល់ ដែលមិននាំយើងទៅរកព្រះវត្តមានព្រះ។ ផ្ទុយទៅវិញ ចូលយើងទទួលជឿព្រះយេស៊ូវ ធ្វើជាព្រះអង្គសង្រ្គោះរបស់យើង ដ្បិត អស់អ្នកណាដែលជឿព្រះរាជបុត្រា នោះក៏មានជីវិតអស់កល្បជានិច្ច(៣:៣៦)។ អ្នកណាដែលបានជឿព្រះអង្គហើយ នោះចូរបន្តទៅតាមផ្លូវព្រះអង្គ ដោយទទួលយកការសម្រាកដែលព្រះអង្គប្រទាន។—Dave…
ព្រះនៃយើង មានព្រះទ័យអាណឹត
មានពេលយប់ដ៏ត្រជាក់ ក្នុងរដូវរងា មានមនុស្សម្នាក់បានគប់ថ្មមួយដុំធំ ចូលតាមបង្អួចបន្ទប់គេងរបស់ក្មេងម្នាក់ ដែលជាជនជាតិយូដា ឬជ្វីប។ បង្អួចនោះត្រូវបានលម្អដោយរូបផ្កាយស្តេចដាវីឌ និងចង្កៀងទាំង៧ ដើម្បីប្រារព្ធពិធីបុណ្យហានូកា ដែលជាពិធីបុណ្យនៃពន្លឺរបស់ជនជាតិយូដា។ បន្ទាប់មក នៅក្នុងក្រុងប៊ីលីង រដ្ឋមុនតាណា ដែលជាក្រុងរបស់ក្មេងនោះ មានមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាអ្នកជឿព្រះយេស៊ូវ ក៏បានឆ្លើយតប ដោយសេចក្តីអាណិត ចំពោះទង្វើរនៃសេចក្តីសម្អប់នោះ ។ ពួកគេបានយល់អំពីការឈឺចាប់ និងការភ័យខ្លាចរបស់ជនជាតិយូដា ដែលជាអ្នកជិតខាងរបស់ខ្លួន ហើយក៏បានបិទរូបចង្កៀងទាំង៧ នៅលើបង្អួចរបស់ពួកគេ។
ក្នុងនាមយើងជាអ្នកជឿ យើងក៏បានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីព្រះយេស៊ូវ។ ព្រះអង្គសង្រ្គោះរបស់យើងបានបន្ទាបព្រះកាយព្រះអង្គ ដើម្បីរស់នៅក្នុងចំណោមយើង(យ៉ូហាន ១:១៤) ដោយយល់អំពីទុក្ខលំបាករបស់យើង។ ទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ …ទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង(ភីលីព ២:៦-៧)។ បន្ទាប់មក ព្រះអង្គក៏មានការពិបាកក្នុងអារម្មណ៍ និងសោយព្រះកន្សែងដូចយើង ហើយក៏បានសុគតនៅលើឈើឆ្កាង ដោយលះបង់ព្រះជន្ម ដើម្បីសង្រ្គោះវិញ្ញាណយើង។
គ្មានទុក្ខលំបាកអ្វី ដែលព្រះអង្គមិនបានយកព្រះទ័យទុកដាក់នោះទេ។ បើនរណាម្នាក់ “យកដុំថ្មមកគប់” មកលើជីវិតយើង នោះព្រះអង្គនឹងកម្សាន្តចិត្តយើង។ បើជីវិតយើងមានការខកចិត្ត នោះព្រះអង្គនឹងដើរជាមួយយើង ឆ្លងកាត់ភាពអស់សង្ឃឹម។ “ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ”(ទំនុកដំកើង ១៣៨:៦)។ ក្នុងពេលដែលយើងជួបបញ្ហា ព្រះអង្គថែរក្សាយើង ដោយលើកព្រះពាហុឡើង ទាស់នឹង…
មនុស្សដែលត្រូវនឹងព្រះទ័យព្រះ
ពេលដែលគេសួរមន្រ្តីជាន់ខ្ពស់របស់បណ្តាធនាគារ នៅទ្វីបអាស៊ី អំពីសំណួរដែលពួកគេចូលចិត្តសួរ នៅក្នុងការសម្ភាស មានពួកគេម្នាក់បានឆ្លើយថា គាត់ចូលចិត្តសំណួរដែលសួរថា “តើអ្នកយល់ថា ជោគជ័យគឺជាអ្វី ហើយតើអ្នកសម្រេចជោគជ័យ ដោយរបៀបណា?” នាយកប្រតិបត្តិនៃធនាគា ស៊ីធីប៊ែង របស់ប្រទេសសឹង្ហបូរីក៏បានពន្យល់ថា គាត់ចង់សួរគេ អំពីកត្តាអ្វីខ្លះ ដែលជំរុញចិត្តគេឲ្យមានជោគជ័យ។ គាត់ថា សំណួរនេះជួយឲ្យគាត់ដឹង អំពីចំណុចខ្លាំង និងគោលតម្លៃរបស់អ្នកដែលគាត់កំពុងសម្ភាស
ចុះចំណែកឯព្រះវិញ? តើព្រះអង្គរកមើលអ្វី នៅក្នុងយើង? យើងឃើញថា បទគម្ពីរ ១សាំយ៉ូអែល ១៦:១-១៣ គឺប្រៀបបាននឹងការសម្ភាសមួយ។ ហោរាសាំយ៉ូអែលបានទទួលការបង្គាប់ពីព្រះ ឲ្យស្វែងរក និងជ្រើសតាំងស្តេចសម្រាប់រាស្រ្តអ៊ីស្រាអែល ហើយព្រះទ្រង់ក៏បានប្រាប់លោកសាំយ៉ូអែលអំពីរបៀបដែលព្រះអង្គជ្រើសរើសមនុស្ស យ៉ាងដូចនេះថា “ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ”(១សាំយ៉ូអែល ១៦:៧)។ បេកជន៧នាក់ត្រូវបានសម្ភាស ហើយក៏ត្រូវបានបដិសេធ(ខ.៨-១០)។ បេកជនទី៨ គឺដាវីឌ ដែលជាកូនពៅរបស់លោកអ៊ីសាយ មានចំណុចដែលសក្តិសមតិចជាងគេ តែត្រូវបានជ្រើសរើស។ ព្រោះគាត់មានលក្ខណៈសម្បត្តិដ៏សំខាន់មួយ ដែលព្រះទ្រង់ស្វែងរក គឺដូចដែលទ្រង់មានបន្ទូលថា “អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក”(កិច្ចការ ១៣:២២)។
ការគិតដល់ជំនាញ និងសមត្ថភាពរបស់មនុស្ស គឺជារឿងសំខាន់ ប៉ុន្តែ ចូរយើងកុំមើលរំលងចរិយាសម្បត្តិ ដែលជារឿងសំខាន់ជាង មានដូចជា ភាពស្មោះត្រង់…
មិនឲ្យអតីកាលនោះកើតឡើងជាថ្មី
លោកដាវីឌធ្លាប់ត្រូវឪពុកគាត់វាយដំជាលើកដំបូង នៅថ្ងៃខួបកំណើតរបស់គាត់ គម្រប់អាយុ១៧ឆ្នាំ បន្ទាប់ពីគាត់បានធ្វើបែកកញ្ចក់បង្អួចដោយអចេតនា។ លោកដាវីឌថា កាលនោះឪពុកគាត់បានទាត់ធាក់ និងដាល់គាត់ តែក្រោយមក ឪពុកគាត់ក៏បានសុំទោសគាត់។ ឪពុកគាត់ជាអ្នកប្រមឹកស្រា ដែលចូលចិត្តប្រើអំពើហឹង្សា ហើយគាត់កំពុងតែព្យាយាមអស់ពីចិត្ត ដើម្បីកុំឲ្យខ្លួនគាត់ក្លាយជាមនុស្សដូចឪពុកគាត់។
ប៉ុន្តែ លោកដាវីឌបានចំណាយពេលយ៉ាងយូរ ទំរាំតែអាចឈានមកដល់ចំណុចនេះ។ កាលគាត់នៅក្នុងវ័យជំទង់ និងវ័យ២០ឆ្នាំប្លាយ ភាគច្រើនគាត់ជាប់គុក ឬស្ថិតក្នុងការព្យួរទោសដោយមានលក្ខខណ្ឌ ហើយបានចេញចូលមជ្ឈមណ្ឌលផ្តាច់ថ្នាំញៀនជាញឹកញាប់។ ពេលដែលគាត់មានអារម្មណ៍ថា ក្តីសង្ឃឹមរបស់គាត់បានរលាយទាំងស្រុងហើយ គាត់ក៏បានរកឃើញក្តីសង្ឃឹម តាមរយៈទំនាក់ទំនងជាមួយព្រះយេស៊ូវ កាលគាត់នៅមជ្ឈមណ្ឌលព្យាបាល ដែលយកព្រះគ្រីស្ទជាទីមួយ ។
គាត់ថា កាលពីមុន គាត់មានតែភាពអស់សង្ឃឹម តែពេលនេះ គាត់បានធ្វើដំណើរតាមទិសដៅថ្មីមួយ។ ពេលគាត់ភ្ញាក់ពីដំណេកនៅពេលព្រឹក កិច្ចការទីមួយដែលគាត់ធ្វើ គឺគាត់ប្រាប់គេថា គាត់ថ្វាយចិត្តរបស់គាត់ដាច់ដល់ព្រះអង្គ។
ពេលណាយើងចូលមករកព្រះ ដោយជីវិតខ្ទេចខ្ទាំ ទោះដោយសារកំហុសអ្នកដទៃ ឬកំហុសខ្លួនឯងក្តី ព្រះទ្រង់ទទួលយកចិត្តខ្ទេចខ្ទាំរបស់យើង ហើយប្រោសចិត្តយើងឲ្យជា និងថ្មីឡើង។ គឺដូចមានសេចក្តីចែងថា “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ សេចក្តីស្រឡាញ់ និងព្រះជន្មរបស់ព្រះគ្រីស្ទ រារាំងអតីតកាលរបស់យើង មិនឲ្យកើតឡើងជាថ្មី ដោយប្រទានយើងនូវអនាគតថ្មីមួយ(ខ.១៤-១៥)។ មិនតែប៉ុណ្ណោះ ពេញមួយជីវិតរបស់យើង យើងអាចរកឃើញក្តីសង្ឃឹម និងកម្លាំង…
មើលឲ្យខ្ពស់ឡើង
ពពកនៅពេលព្រឹកបានចុះមកនៅទាបនឹងដីណាស់ ធ្វើឲ្យខ្ញុំមិនអាចមើលទៅឆ្ងាយឃើញច្បាស់ ហើយអាចមើលបានតែពីរបីរយម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែ ពេលរសៀលមកដល់ ពពកក៏បានរសាត់ទៅឆ្ងាយ ហើយខ្ញុំក៏បានមើលឃើញកំពូលភ្នំផាយ ភីក ដែលអមសង្ខាង ដោយជួរភ្នំ។ កំពូលភ្នំនេះជាចំណុចសំគាល់ ដែលគេបានស្គាល់ជាងគេ ក្នុងទីក្រុងរបស់ខ្ញុំ។ ស្នាមញញឹមក៏បានលេចឡើង នៅលើផ្ទៃមុខខ្ញុំ។ ខ្ញុំយល់ឃើញថា ភាពស្រស់ស្អាតដែលយើងមើលឃើញនឹងភ្នែក ក៏អាចមានផលប៉ះពាល់មកលើការមើលឃើញខាងវិញ្ញាណរបស់យើងផងដែរ។ ហើយខ្ញុំក៏បាននឹកចាំ អំពីអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានបន្លឺសម្លេងច្រៀងថា “ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា?”(ទំនុកដំកើង ១២១:១)។ ជួនកាល យើងគ្រាន់តែចាំបាច់ត្រូវមើលឲ្យខ្ពស់បន្តិច។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានជញ្ជឹងគិតថា ជំនួយគាត់មកពីណា ប្រហែលមកពីកាលនោះ នៅលើកំពូលភ្នំនៅជុំវិញទឹកដីអ៊ីស្រាអែលមានអាសនារបស់ព្រះដទៃជាច្រើន ហើយច្រើនតែមានចោរព្រៃនៅទីនោះផងដែរ។ ពុំនោះទេ គាត់ប្រហែលជាមើលទៅភ្នំស៊ីយ៉ូន ដែលមានព្រះវិហាររបស់ព្រះនៅទីនោះ ហើយក៏បាននឹកចាំ អំពីព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី ដែលជាព្រះនៃសេចក្តីសញ្ញារបស់គាត់(ខ.២)។ ទោះជាយ៉ាងណាក៏ដោយ ពេលយើងថ្វាយបង្គំ ភ្នែកខាងវិញ្ញាណរបស់យើងត្រូវតែមើលទៅព្រះ។ ភ្នែកយើងត្រូវមើលឲ្យខ្ពស់ជាងកាលៈទេសៈរបស់យើង ខ្ពស់ជាងទុក្ខលំបាក និងបញ្ហារបស់យើង ក៏ខ្ពស់ជាងពាក្យសន្យាខ្យល់ របស់ព្រះក្លែងក្លាយ ក្នុងសម័យបច្ចុប្បន្ន។ នោះយើងអាចមើលឃើញព្រះអាទិករ និងព្រះដ៏ប្រោសលោះ ដែលបានហៅចំឈ្មោះយើង។ ព្រះអង្គនឹងថែរក្សាយើង “ក្នុងដំណើរដែលយើងចេញចូលទៅមក ចាប់តាំងពីឥឡូវនេះរៀងតទៅ”(ខ.៨)។—Glenn Packiam
មកុដធ្វើពីក្រដាស់
បន្ទាប់ពីការញាំអាហារនៅថ្ងៃឈប់សម្រាក នៅផ្ទះខ្ញុំបានបញ្ចប់ ម្នាក់ៗក៏បានបើកប្រអប់អំណោយ ដែលខាងក្នុងមានដូចជាស្ករគ្រាប់ របស់ក្មេងលេងតូចៗ ឬក្រដាស់ពណ៌តូចៗសម្រាប់បាចលេង។ ប៉ុន្តែ មានអ្វីផ្សេងទៀត ក្នុងប្រអប់អំណោយនោះ ដែលជាមកុដធ្វើពីក្រដាស់ សម្រាប់យើងម្នាក់ៗ។ យើងមិនអាចឃាត់ចិត្តមិនឲ្យពាក់មកុដនោះបានឡើយ ហើយយើងក៏បានញញឹមដាក់គ្នា ខណៈពេលដែលយើងអង្គុយនៅជុំវិញតុ។ យើងបានក្លាយជាស្តេច និងក្សត្រី ក្នុងពេលតែម្តងនោះ ទោះនគរយើងក្នុងពេលនោះ គឺជាបន្ទប់ញាំអាហារ ដែលរាយប៉ាយ បន្ទាប់ពីញាំអាហារពេលល្ងាចក៏ដោយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលសន្យាក្នុងព្រះគម្ពីរ ដែលខ្ញុំបានគិតដល់ជាញឹកញាប់។ នៅចុងបញ្ចប់ អ្នកជឿទាំងអស់នឹងបានគ្រងរាជ្យជាមួយព្រះយេស៊ូវ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ ក្នុងបទគម្ពីរ ១កូរិនថូស ៦ថា “តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជំរះលោកីយ៍ដែរទេឬុ?”(ខ.២)។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងតែនិយាយអំពីឯកសិទ្ធិពិសេស ដែលយើងមានពេលអនាគត ព្រោះគាត់ចង់លើកទឹកចិត្តអ្នកជឿ ឲ្យដោះស្រាយជម្លោះដោយសន្តិវិធី និងស្ងប់ស្ងាត់ នៅលើផែនដីនេះ។ ពួកគេបានប្តឹងគ្នាទៅវិញទៅមក ហើយធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកជឿដទៃទៀត ក្នុងសហគមន៍របស់ពួកគេ។
យើងអាចដោះស្រាយជម្លោះបានកាន់តែប្រសើរ ពេលដែលព្រះវិញ្ញាណបរិសុទ្ធបង្កើតផលផ្លែនៃការដឹងខ្នាត សុភាព និងអត់ធ្មត់ នៅក្នុងយើង។ នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកផែនដីវិញ ហើយបញ្ចប់កិច្ចការដែលព្រះវិញ្ញាណបានធ្វើក្នុងជីវិតយើង(១យ៉ូហាន ៣:២-៣) យើងនឹងបានត្រៀមខ្លួនជាស្រេច សម្រាប់តួនាទីជា “ពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(វិវរណៈ ៥:១០)។ ចូរយើងតោងឲ្យជាប់សេចក្តីសន្យានេះ ដែលបញ្ចេញពន្លឺភ្លឺផ្លេក ក្នុងព្រះគម្ពីរប៊ីប ដូចជាគ្រាប់ពេជ្រ…
ជីករំលើងឫសនៃភាពល្វីងជូរចត់
ពេលដែលប្អូនប្រុសរបស់អ្នកស្រីរេបេកា(Rebecca) និងប្អូនថ្លៃស្រីរបស់គាត់ ចាប់ផ្តើមមានបញ្ហាទំនាក់ទំនងប្តីប្រពន្ធ អ្នកស្រីរេបេកាបានអធិស្ឋានអស់ពីចិត្ត សូមឲ្យពួកគេមានការផ្សះផ្សាឡើងវិញ។ ប៉ុន្តែ ពួកគេក៏បានលែងលះគ្នា។ បន្ទាប់មក ប្អូនថ្លៃរបស់គាត់ក៏បាននាំកូនៗទៅរដ្ឋផ្សេង ដោយមិនមានការបដិសេធន៍ពីឪពុករបស់ពួកគេ។ ចាប់តាំងពីពេលនោះមក អ្នកស្រីរេបេកាក៏លែងបានឃើញក្មួយស្រីជាទីស្រឡាញ់របស់គាត់ទៀត។ ប៉ុន្មានឆ្នាំក្រោយមក គាត់និយាយថា ដោយសារគាត់បានព្យាយាមជម្នះភាពសោកសៅនេះ ដោយខ្លួនឯង គាត់ក៏បានបណ្តោយឲ្យភាពល្វីងជូរចត់ចាប់ផ្តើមចាក់ឫសក្នុងចិត្តគាត់ ហើយវាក៏បានចាប់ផ្តើមរាលដាលដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់។
កណ្ឌគម្ពីរនាងរស់បានចែងអំពីស្រ្តីម្នាក់ឈ្មោះណាអូមី ដែលព្យាយាមជម្នះចិត្តសោកសង្រេង ដែលប្រែជាភាពល្វីងជូរចត់។ ស្វាមីគាត់បានស្លាប់នៅប្រទេសក្រៅ ហើយដប់ឆ្នាំក្រោយមក កូនប្រុសរបស់គាត់ទាំងពីរក៏បានស្លាប់ទៀត។ គាត់ក៏ត្រូវរស់នៅយ៉ាងក្រតោកយ៉ាកជាមួយកូនប្រសារស្រី ម្នាក់ឈ្មោះនាងរស់ និងម្នាក់ទៀតឈ្មោះអ័រប៉ា(១:៣-៥)។ ពេលដែលនាងណាអូមី និងនាងរស់វិលត្រឡប់ទៅស្រុកកំណើតរបស់នាងណាអូមីវិញ អ្នកភូមិរបស់នាងមានចិត្តរំភើបរីករាយ ដែលបានឃើញពួកគេ។ ប៉ុន្តែ នាងណាអូមីក៏បានប្រាប់មិត្តភក្តិគាត់ថា “កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់”(ខ.២០)។ គាត់ថែមទាំងប្រាប់គេឲ្យហៅគាត់ថា “ម៉ារ៉ា”វិញ ព្រោះឈ្មោះនេះមានន័យថា ជូរល្វីង។
តើមាននរណាខ្លះដែលមិនធ្លាប់ជួបការខកចិត្ត ដែលនាំឆ្ពោះទៅរកភាពល្វីងជូរចត់? អ្នកប្រហែលជាធ្លាប់ឈឺចាប់ ដោយសារសម្តីរបស់នរណាម្នាក់ ឬមិនបានអ្វីមួយដូចបំណង ឬក៏នរណាម្នាក់ធ្វើការទាមទារមកលើយើង ដែលធ្វើឲ្យយើងអាក់អន់ចិត្តយ៉ាងខ្លាំង។ តែពេលណាយើងទូលថ្វាយព្រះ អំពីភាពល្វីងជូរចត់ឬការឈឺចាប់ ក្នុងជម្រៅចិត្តយើង នោះទ្រង់អាចជួយជីករំលើងឫសនៃភាពល្វីងជូរចត់នោះ ទោះវានៅតូច ឬបានចាក់ចូលជ្រៅ អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ហើយព្រះអង្គអាចជំនួសមកវិញ ដោយវិញ្ញាណដែលផ្អែមល្ហែម និងមានពេញដោយអំណរ។—Anne Cetas
ព្រះរបស់មនុស្សដែលគេមើលរំលង
មានពេលមួយខ្ញុំបានចូលមើលបន្ទប់ហាត់ប្រាណ នៅក្នុងសណ្ឋាគារមួយ ហើយក៏បានជួបអ្នកស្រី អ៊ែន(Ann) ដែលកំពុងរៀបចំបន្ទប់នោះឲ្យមានសណ្តាប់ធ្នាប់។ ពេលដែលយើងបានជជែកគ្នា ខ្ញុំក៏បានដឹងថា គាត់មានទីបន្ទាល់ដ៏អស្ចារ្យមួយ។ គាត់ថា ជួនកាល គាត់មានអារម្មណ៍ថា គេហាក់ដូចជាមើលគាត់មិនឃើញ។ ប៉ុន្តែ គាត់ចង់ឲ្យព្រះប្រើគាត់។ ទោះបីជាគាត់ធ្លាប់រស់នៅជាមនុស្សញៀនថ្នាំ និងជាស្រីរកស៊ីផ្លូវភេទ នៅតាមចិញ្ចើមថ្នល់ តែគាត់ដឹងថា ព្រះទ្រង់សព្វព្រះទ័យឲ្យគាត់បោះបង់ជីវិតចាស់ ហើយងាកមកដើរជាមួយព្រះអង្គវិញ។ ថ្ងៃមួយ គាត់ក៏បានលត់ជង្គង់ទទួលជឿព្រះយេស៊ូវ ហើយព្រះអង្គក៏បានរំដោះគាត់ឲ្យមានសេរីភាពរួចពីបាប។
ខ្ញុំក៏បានអរគុណអ្នកស្រីអ៊ែន សម្រាប់ការចែកចាយ អំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់គាត់ ហើយក៏បានលើកទឹកចិត្តគាត់ថាព្រះទ្រង់តែងតែទតឃើញ ហើយយកព្រះទ័យទុកដាក់ចំពោះគាត់ជានិច្ច។ ហើយប្រាប់គាត់ថា ថ្ងៃនោះ ព្រះអង្គបានប្រើគាត់ ក្នុងការសន្ទនារបស់យើង តាមរបៀបដ៏ប្រសើរ ដើម្បីរំឭកខ្ញុំ អំពីអំណាចចេស្តាទ្រង់ ដែលអាចកែប្រែជីវិត។
ព្រះចូលចិត្តប្រើមនុស្ស ដែលអ្នកដទៃមើលរំលង។ សាវ័កអនទ្រេ មិនមានឈ្មោះល្បីដូចសាវ័កពេត្រុស ដែលជាបងប្អូនគាត់ទេ តែព្រះគម្ពីរបានចែងថា រឿងទីមួយដែលគាត់ធ្វើ បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវ នោះគឺគាត់បានទៅហៅលោកពេត្រុស ហើយប្រាប់គាត់ថា គាត់បានជួបព្រះមែស៊ី រួចគាត់ក៏បាននាំលោកពេត្រុសឲ្យមកជួបព្រះយេស៊ូវ(យ៉ូហាន ១:៤១-៤២)។
លោកពេត្រុសបានជួបព្រះយេស៊ូវ តាមរយៈលោកអនទ្រេ។ គេមិនសូវមានការចាប់អារម្មណ៍ចំពោះភាពស្មោះត្រង់របស់លោកអនទ្រេ តែភាពស្មោះត្រង់របស់គាត់បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើពិភពលោក។
ព្រះទ្រង់ឲ្យតម្លៃមកលើការបម្រើដោយស្មោះត្រង់ ជាជាងឲ្យតម្លៃមកលើកេរ្តិ៍ឈ្មោះរបស់យើង។ ព្រះអង្គអាចប្រើយើង ដោយអំណាចចេស្តា ទោះយើងនៅទីណា ឬគ្មាននរណាម្នាក់ចាប់អារម្មណ៍មកលើយើងក៏ដោយ។—James Banks
សម្លេងត្រែនៃការរំឭក
កងទ័ពអាមេរិកមានប្រពៃណីផ្លំត្រែ បទ “Taps” នៅពេលថ្ងៃលិច និងនៅក្នុងពិធីបុណ្យសពរបស់ទាហាន ដែលបានពលីជីវិត។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានអានទំនុកច្រៀង របស់បទនេះ ហើយក៏បានរកឃើញថា បទនេះមានល្បះជាច្រើន ដែលបញ្ចប់ដោយពាក្យថា “ព្រះទ្រង់គង់នៅក្បែរ”។ ដូចនេះ មុនពេលយប់មកដល់ ឬក្នុងពេលសោកសង្រេង ដោយសារការបាត់បង់មនុស្សជាទីស្រឡាញ់ ទំនុកច្រៀងនៃបទនេះបានធានាពួកទាហានអាមេរិកទំាងឡាយថាព្រះគង់នៅក្បែរជានិច្ច។
នៅគ្រាសញ្ញាចាស់ គេក៏បានផ្លុំត្រែដើម្បីរំឭកពួកអ៊ីស្រាអែលថា ព្រះទ្រង់គង់នៅក្បែរពួកគេ។ ជនជាតិអ៊ីស្រាអែលត្រូវតែ “ផ្លុំត្រែ” នៅក្នុងពេលធ្វើពិធីបុណ្យសំខាន់ៗ ដែលជាផ្នែកមួយនៃការតាំងសញ្ញារវាងព្រះ និងប្រជាជាតិអ៊ីស្រាអែល (ជនគណនា ១០:១០)។ ការផ្លុំត្រែជាការរំឭកថា ព្រះទ្រង់មិនគ្រាន់តែមានវត្តមានគង់នៅក្បែរប៉ុណ្ណោះទេ តែថែមទាំងត្រៀមខ្លួនជាស្រេច ដើម្បីជួយពួកគេ ព្រោះព្រះអង្គសព្វព្រះទ័យនឹងជួយពួកគេ។
សព្វថ្ងៃនេះ យើងនៅតែត្រូវការការរំឭកថា ព្រះទ្រង់គង់នៅក្បែរយើង។ ហើយក្នុងការថ្វាយបង្គំរបស់យើង យើងក៏អាចស្រែកអំពាវរកព្រះអង្គ ដោយការអធិស្ឋាន និងបទចម្រៀងផងដែរ។ យើងអាចចាត់ទុកថា ការអធិស្ឋានរបស់យើង គឺប្រៀបដូចជាសម្លេងត្រែ ដែលសុំឲ្យព្រះទ្រង់ជួយយើង។ ហើយយើងក៏មានការកម្សាន្តចិត្ត ពេលដែលបានដឹងថា ព្រះអង្គតែងតែស្តាប់ឮ អ្នកដែលស្រែករកព្រះអង្គ(១ពេត្រុស ៣:១២)។ ព្រះអង្គឆ្លើយតបការទូលអង្វររបស់យើង ដោយការធានា អំពីព្រះវត្តមាន ដែលចម្រើនកម្លាំង និងកម្សាន្តចិត្តយើង ក្នុងពេលដ៏ពិបាក និងពេលសោកសង្រេង ក្នុងជីវិត។—Lisa M. Samra
ជម្រៅនៃសេចក្តីស្រឡាញ់
ឌីឡាន មែកខូយ(Dylan McCoy) ជាក្មេងអាយុ៣ឆ្នាំ ដែលទើបតែចេះរៀនហែលទឹក ពេលដែលគាត់ធ្លាក់ចូលទៅក្នុងអណ្តូងទឹក នៅក្រោយផ្ទះជីតារបស់គាត់ ដែលមានជម្រៅ១២ម៉ែត្រ ដែលមានជញ្ជាំងធ្វើពីថ្ម និងមានគំរបធ្វើពីឈើកុងផ្លាកេ ដែលពុកផុយ។ ឌីឡានបានធ្វើឲ្យខ្លួនគាត់អណ្តែតទឹក ដែលមានជម្រៅបីម៉ែត្រ រហូតដល់ពេលដែលឪពុករបស់គាត់បានចុះមកជួយសង្រ្គោះគាត់។ ក្រុមអ្នកពន្លត់អគ្គីភ័យក៏បានទម្លាក់ខ្សែពួរ ដើម្បីយោងក្មេងប្រុសម្នាក់នេះឡើងមកលើ ប៉ុន្តែ ឪពុកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់កូនគាត់ បានជាគាត់សុខចិត្តចុះក្នុងអណ្តូងតាមថ្មដែលរអិល ដោយខ្លួនឯង ដើម្បីធានាសុវត្ថិភាពកូនគាត់។
នេះជាសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលឪពុកម្តាយមានចំពោះកូន។ ទោះនៅឆ្ងាយ(និងជ្រៅ) យ៉ាងណាក៏ដោយ ក៏យើងហ៊ានទៅ ដើម្បីជួយកូនរបស់យើង!
សាវ័កយ៉ូហានសរសេរសំបុត្រផ្ញើទៅពួកជំនុំដំបូង ដែលកំពុងជួបការលំបាក នៅក្នុងការឈរឲ្យមាំមួន ខណៈពេលដែលសេចក្តីបង្រៀនខុសឆ្គងកំពុងតែនាំពួកគេឲ្យវង្វេង។ ពេលនោះ គាត់បានលើកទឹកចិត្តពួកគេថា “មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”(១យ៉ូហាន ៣:១)។
គាត់បានហៅអ្នកជឿព្រះយេស៊ូវថា “កូន” ព្រះ ជាការដាក់ផ្លាកឲ្យដ៏ត្រឹមត្រូវ និងស្និទ្ធស្នាល ដើម្បីរំឭកពួកគេថា ពួកគេមានតម្លៃយ៉ាងណា ចំពោះទ្រង់។
តើការលះបង់របស់ព្រះ សម្រាប់កូនទ្រង់ មានភាពជ្រាលជ្រៅយ៉ាងណា?
មានការជាច្រើនដែលឪពុកម្តាយហ៊ានធ្វើ ដើម្បីកូនរបស់ខ្លួន គឺដូចដែលឪពុករបស់ឌីឡានបានហ៊ានចុះក្នុងអណ្តូង ដើម្បីជួយសង្រ្គោះគាត់ជាដើម។ ប៉ុន្តែ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យយាងចុះមក ដើម្បីនាំយើងដែលជាកូនទ្រង់ ចូលមកជិតព្រះទ័យព្រះអង្គ ហើយប្រទានជីវិតថ្មីមកយើងរាល់គ្នា(ខ.៥-៦)។—Elisa…